Saturday, July 1, 2017

You are cordially invited to Fund Raising Ceremony for Temple's Project

ព្រះសង្ឃនិងគណកម្មការអាចារ្យវត្ត សូមនិមន្តនិងគោរពអញ្ជើញពុទ្ធបរិស័ទ
សមាជិក-សមាជិកាទាំងអស់ចូលរួមពិធីបុណ្យផ្កាសាមគ្គីដើម្បីរកថវិកាកសាងវត្ត ដែលនឹងប្រព្រឹត្តឡើងតាមកម្មវិធីដូចខាងក្រោមនេះ៖
ពេលវេលា៖
ថ្ងៃសៅរ៌ ៨កើត ខែអាសាឍ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវគ្នានឹង
ថ្ងៃទី១ ខែកក្កដា K>s>២០១៧ ម៉ោង៦ព្រឹកដល់ម៉ោង៣រសៀល
ទីកន្លែង៖
Sullivan’s Community Association
6306 152 Street, Surrey, BC V3S 3K9

ម៉ោង១០និង៣០ព្រឹក៖
នមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល និងព្រះសង្ឃចម្រើនព្រះបរិត្តដើម្បីសិរីជយមង្គលទាំងអស់គ្នា។
ពេលរាត្រី៖

មានកម្មវិធីរាំកំសាន្តតាមបែបសិល្បៈខ្មែរ។
The Venerable Bhikkhu Monks and Committees of the Tepthidaram Buddhist Temple would like to cordially invite members and general public to come join our Fund-Raising Ceremony for Temple’s Project, with following program:

When:
Saturday, July 1, 2017, 6AM-3PM

Where:
Sullivan’s Community Association
6306 152 Street, Surrey, BC V3S 3K9

At 10:30 AM
Congregation worship Triple Gem (Buddha, Dhamma, and Sangha), observe 5 Precepts, and Prayer Mantras by Bhikkhu Monks.

Members bring with them foods to offer to the Bhikkhu Monks and share among congregation.

Evening:
Khmer traditional music, entertainment, dance, and performance.

Tuesday, April 18, 2017

In Condolence of our Devotee Member Srun Hour-Ly or KongLy who passed away recently


សូមជូនដំណឹង
- នៅល្ងាចថ្ងៃច័ន្ទនេះ គឺ ថ្ងៃទី១៧ ខែមេសា វេលាម៉ោង៥ ល្ងាច មានវិធីបុណ្យសព លោកអាចារ្យទី៥ កុងលី នៅវត្ត។ ហើយវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ទី២២ ខែមេសានេះ សពលោកតាលី (កុងលី) នឹងហែរទៅបូជា។ កន្លែងឈាបនដ្ឋានគឺ Valley View Memorial Gardens 14644 72 Avenue, Surrey, BC.
- ម៉ោង៥ល្ងាចថ្ងៃសៅរ៍ទី២២ ខែមេសាដដែល រហូតដល់ថ្ងៃអាទិត្យទី២៣ ខែមេសា វេលាម៉ោង១ៈ០០ រសៀល នឹងធ្វើពិធីបុណ្យសព៧ថ្ងៃជាទីបញ្ចប់។
- Today, this evening, at 5:00PM family and friend of Mr. Hourly Srun (Konglee) will be gathering a Buddhist Ritual Ceremony for his farewell forever at Wat Tepthidaram.
- On Saturday, April 22, 2017 at 10:00AM, he will be cremated at Valley View Memorial Gardens 14644 72 Avenue, Surrey, BC.
- Saturday, April 22, 2017 at 5:00PM till Sunday, April 23, 2017 at 1:00PM, the Buddhist Farewell Ceremony of Mr. Hourly Srun.

ប្រភពពីហ្វេសប៊ុក លោកឈឹម សាមឿន Chhim Samoeun

Conclusion of New Year Celebration in Tepthidaram Buddhist Temple

Monday, April 17, 2017

You are cordially invited to Fund Raising Party this April 22

You are cordially invited to this Fund Raising Party on April 22....all proceeds are used for Temple Building Project.

Thank you very much!!!

Happy Khmer New Year 2561.


សេចក្តីប្រកាសពត៌មានទាក់ទងនឹងការបោះឆ្នោត

សេចក្តីប្រកាសពត៌មានទាក់ទងនឹងការបោះឆ្នោត

ស្របតាមលក្ខន្តិកៈរបស់ពុទ្ធិកសមាគមខ្មែរ-វត្តទេពធីតារាម អាណត្តិរបស់ប្រធាន បច្ចុប្បន្ននឹងត្រូវអស់នៅឆ្នាំនេះ និងយោងតាមការសម្រេចរបស់អង្គប្រជុំកាលពីខែកុម្ភៈឆ្នាំ២០១៧ ខ្ញុំព្រះករុណាអាត្មាភាពសូមប្រកាសជាឱឡារិកថាវត្តរបស់យើងនឹងមានការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៅរដូវបុណ្យភ្ជំបិណ្ឌឆ្នាំនេះ។

ដូច្នេះសូមសមាជិក-សមាជិកាទាំងអស់ជ្រាបជាពត៌មាន ហើយនឹងមានប្រកាសដំណឹងបន្ថែមជាបន្តបន្ទាប់ខាងមុខអំពីសេចក្តីណែនាំ ការដាក់ពាក្យជាបេក្ខជន និងនីតិវិធីបោះឆ្នោតជាដើម។

បើសមាជិក-សមាជិកា ពុទ្ធសាសនិកជនមានចំងល់ឬសំណួរផ្សេងៗ សូមទាក់ទងប្រធានគណកម្មការបោះឆ្នោត ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសន្តិបាលោ តាមរយៈ ទូរស័ព្ទ 604-584-8470


Tuesday, April 11, 2017

You are cordially invited to celebrate Khmer New Year this April 14 to 16 of 2017


ព្រះសង្ឃនិងគណកម្មការអាចារ្យវត្ត សូមនិមន្តនិងគោរពអញ្ជើញពុទ្ធបរិស័ទ
ទាំងអស់ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីយ៌ខ្មែរដែលនឹងប្រព្រឹត្តឡើងនៅវត្តទេពធិតារាម ចំនួន៣ថ្ងៃតាមកម្មវិធីដូចតទៅនេះ៖
ថ្ងៃសុក្រ ៣រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦០ ត្រូវគ្នានឹង
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧
-         ជាថ្ងៃមហាសង្ក្រាន៖ ព្រះសង្ឃចំរើនព្រះបរិត្តជ័យមង្គលនិងសំដែងធម្មវិសេសទេសនា
ថ្ងៃសៅរ៌ ៤រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦០ ត្រូវគ្នានឹង
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧
-         ជាថ្ងៃវារៈវ័នបទ៖ រាប់បាត្រ-បង្សុកុលឧទ្ទិសមគ្គផលដល់មាតា បិតាបុព្វការីជន
ថ្ងៃអាទិត្យ ៥រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦០ ត្រូវគ្នានឹង
ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧
ជាថ្ងៃវារៈឡើងស័ក៖ ស្រង់ព្រះ-ពូនភ្នំខ្សាច់ឆ្លងបុណ្យ
The Venerable Bhikkhu Monks and Committees of the Tepthidaram Buddhist Temple would like to invite Buddhists and public members to come join our Khmer New Year Celebration with following program:

Friday, April 14, 2017

Maha Sangkran or the Great Beginning Day: Bhikkhu monks’ blessing and giving Dhamma Talk.

Saturday, April 15, 2017

Vara Vanapada or the Connecting Day: offering and cultivating merits for oneself and for others (relatives of both living and passed away).

Sunday, April 16, 2017


Vara Leung Sak or the Beginning of New Year Day: water washing and sand mounting.

Featured Post

សេចក្តីប្រកាសពត៌មានទាក់ទងនឹងការបោះឆ្នោត

សេចក្តីប្រកាសពត៌មានទាក់ទងនឹងការបោះឆ្នោត ស្របតាមលក្ខន្តិកៈរបស់ពុទ្ធិកសមាគមខ្មែរ-វត្តទេពធីតារាម អាណត្តិរបស់ប្រធាន បច្ចុប្បន្ននឹងត្រូវអស់ន...